ហេតុអ្វីធ្វើការជួញដូរ Forex ជាមួយ ប៊ី.អាយ.ស៊ី. ម៉ាឃីត

ប៊ី.អាយ.ស៊ី. ម៉ាឃីតបានធ្វើការបណ្តាក់ទុនយ៉ាងច្រើនទៅលើបចេ្ចកវិទ្យា, ការតភា្ជប់ទំនាក់ទំនង និងhardware ដើម្បីផ្តល់ជូននូវប្រតិបត្តិការដែលប្រកបដោយភាពល្អឥតខ្ចោះ។ Liquidity Providers សំខាន់ៗលំដាប់ថ្នាក់លេខ១ជាច្រើន តភ្ជាប់ទៅនឹងប្រព័ន្ធជួញដូររបស់ ប៊ី.អាយ.ស៊ី. ម៉ាឃីត ដោយឆ្លងកាត់ដោយផ្ទាល់តាមរយៈតំណរភ្ជាប់ជាច្រើន។ការជួញដូររូបិយប័ណ្ណអន្តរជាតិ គឺជាការព្យាករណ៍តម្លៃរបស់រូបិយប័ណ្ណមួយ ធៀបនឹងរូបិយប័ណ្ណដ៏ទៃទៀត។ ទីផ្សារ Forex ជាទូទៅត្រូវបានធ្វើការជួញដូរនូវគូររូបិយប័ណ្ណអន្តរជាតិផ្សេងៗ ដែលអ្នកជួញដូរ Forex តែងតែទិញ ឬលក់រូបិយប័ណ្ណមួយ ធៀបនឹងរូបិយប័ណ្ណដ៏ទៃទៀត។ ឧទាហរណ៍នៃការជួញដូរ អាចជាការទិញគូររូបិយប័ណ្ណ អឺរ៉ូ ជាមួយនឹង ដុល្លារអាមេរិក (EUR/USD) មានន័យថាទិញលុយអឺរ៉ូ ហើយលក់លុយដុល្លារអាមេរិក។
ពេលដែលអ្នកសិក្សា និងស្ទាត់ជំនាញលើយុទ្ធសាស្ត្រជួញដូរ Forex ដែលអាចទទួលបានប្រាក់ចំណេញជាប្រចាំ នោះសក្តានុពលនៃការជួញដូរនឹងគ្មានដែនកំណត់។ ការគ្រប់គ្រងលុយ និងវិន័យ ក្នុងការអនុវត្តយុទ្ធសាស្ត្រជួញដូររបស់អ្នក គឺជាកត្តាសំខាន់។
ទីផ្សារ Forex គឺជាទីផ្សារហិរញ្ញវត្ថុដ៏ធំបំផុតនៅក្នុងពិភពលោក ជាមួយនឹងលំហូរសាច់ប្រាក់រហូតដល់ជាង ៤ ពាន់ពាន់លានដុល្លារអាមេរិកក្នុងមួយថ្ងៃ។ ប្រតិបត្តិការនីមួយៗស្ទើតែទាំងអស់នៅលើទីផ្សារដែលមានការជួញដូរ រួមមាន ទីផ្សារភាគហ៊ុន ទីផ្សារបំណុល និងទីផ្សារអនាគត មានឥទ្ធិពលលើការជួញដូរ Forex ដែលអាចធ្វើការតាមដានបាន។ ធនាគារ រដ្ឋាភិបាល និងក្រុមហ៊ុនជាច្រើន គឺជាអ្នកចូលរួមនៅក្នុងទីផ្សារ FX ជាសកលយ៉ាងធំមួយនេះ។ សកម្មភាពជួញដូររបស់ពួកគេ បង្កើតភាពឆាប់ប្រែប្រួល ដែលអ្នកជួញដូរ FX ទាំងអស់អាចប្រើប្រាស់ដើម្បីជាប្រយោជន៍ និងទាញយកប្រាក់ចំណេញ ដោយប្រើវិធីសាស្ត្ររបស់ពួកគេ។
រាល់អ្នកជួញដូររបស់ ប៊ី.អាយ.ស៊ី ម៉ាឃីត ទាំងអស់អាចទាញយកផលប្រយោជន៍ពីការប្រែប្រួលឆាប់រហ័សនៅលើទីផ្សារសកល ជាមួយការចូលបាន ២៤ម៉ោង។ ប៊ី.អាយ.ស៊ី ម៉ាឃីត ផ្តល់នូវការចូលនេះទៅដល់ទីផ្សារ FXសកល តាមរយៈកម្មវីជួញដូរMT4ដ៏មានអានុភាពរបស់ខ្លួន។ វាពិតជាមានភាពងាយស្រួលណាស់ ក្នុងការបើកគណនីនៅថ្ងៃនេះ។

១. តម្លៃប្រកបដោយតម្លាភាព


Liquidity providers ដែលធ្វើការក្នុងប្រភេទ STP បញ្ជូនរាល់បញ្ជាទិញ លក់ទាំងអស់ទៅក្រុមហ៊ុនឈ្នួញជើងសារធំរបស់ពួកគេ។ ពួកគេភាគច្រើន ប្រើមុខងារ Last Look ដែលជាការតក្កវិជ្ជាត្រួតពិនិត្យ ត្រូវបានធ្វើឡើងមុនប្រតិបត្តិការ ដើម្បីពិនិត្យមើលប្រសិនបើតម្លៃស្នើសុំ មាននៅក្នុងតម្លៃដែលអាចផ្តល់អោយដោយក្រុមហ៊ុនឈ្មួញជើងសារធំ។ ការបញ្ជារទិញលក់នឹងត្រូវបានបដិសេធដោយ Liquidity provider ប្រសិនបើលក្ខខណ្ឌប្រតិបត្តិការមិនត្រូវបានបំពេញ។ នេះមានន័យថា តម្លៃដែលលោតគឺគ្រាន់តែដើម្បីបង្ហាញតែប៉ុណ្ណោះ ហើយតម្លៃដែលអនុវត្តគឺមិនត្រូវបានធានាទេ។ លើសពីនេះទៀត ក្រុមហ៊ុនឈ្មួញជើងសារដើម អាចកែតម្រូវរាល់ការកំណត់ផ្សេងៗ លើការអនុវត្តប្រតិបត្តិការ ដូចជា ការពន្យារពេលនៃការអនុវត្តការបញ្ជាទិញ លក់ និងតម្លៃដែលអាចផ្តល់អោយលើមូលដ្ឋានអតិថិជន។ ជាលទ្ធផល ក្រុមហ៊ុនឈ្មួញជើងសារដើមអាចជះឥទិ្ធពលអវិជ្ជមានដល់ការបញ្ជាទិញលក់ពីក្រុមហ៊ុនឈ្មួញជើងសារ។ ជាញឹកញាប់ វាកើតមានឡើងចំពោះអតិថិជនដែលគ្មាន ឬមានបទពិសោធតិចតួច និងមានផលអវិជ្ជមានចំពោះកេរ្តិ៍ឈ្មោះក្រុមហ៊ុនឈ្មួញជើងសារ។
ផ្ទុយពីក្រុមហ៊ុនប្រភេទនេះ Liquidity របស់ ប៊ី.អាយ.ស៊ី ម៉ាឃីត គឺផ្អែកទៅលើបច្ចេកវិជ្ជាម៉ាស៊ីនផ្គូរផ្គង ដូចដែលមានប្រើនៅលើទីផ្សារជួញដូរភាគហ៊ុនដែរ។ ដំណោះស្រាយដ៏រឹងមាំនេះ ធានាថារាល់តម្លៃនីមួយៗនៅក្នុងម៉ាស៊ីនផ្គូរផ្គងរបស់យើង គឺអាចជូញដូរបាន មិនគ្រាន់តែសម្រាប់បង្ហាញនោះទេ។ ក្នុងការផ្តល់ជូន liquidity របស់ BIC FX ក្រុមហ៊ុនឈ្មូញជើងសារដើម ឬអ្នកផ្គត់ផ្គង់ទីផ្សារ(Liquidity providers) គ្មានលទ្ធភាពពិនិត្យលើតម្លៃស្នើសុំ មុនការប្រតិបត្តិតាមរយៈក្បួនដោះស្រាយតម្លៃដើម្បីផ្តល់ជូនរបស់ពួកគេនោះទេ។ ប្រតិបត្តិការដែលគ្មានមុខងារ Last Look គឺមានតម្លាភាពបំផុត និងជាប្រភេទអ្នកផ្គត់ផ្គងទីផ្សារដ៏យុត្តិធម៌បំផុតដែលមាននៅក្នុងទីផ្សារជួញដូររូបិយប័ណ្ណអន្តរជាតិ។

២.​ គម្លាតថ្លៃមិនគិតកម្រៃជើងសារ

ជាមួយនឹងភាពហូរហៀនៃការផ្គត់ផ្គង់ការជួញដូររូបិយប័ណ្ណអន្តរជាតិនៅក្រុមអ្នកផ្គត់ផ្គងរបស់យើង ប៊ី.អាយ.ស៊ី.ម៉ាឃីត អាចផ្តល់អោយអ្នកជួញដូរនូវ គម្លាតថ្លៃទាបបំផុត ជាមួយនឹងកម្រៃជើងសារកម្រិតសូន្យ។ នៅ ប៊ី.អាយ.ស៊ី.ម៉ាឃីត យើងយល់យ៉ាងច្បាស់អំពីសារៈសំខាន់នៃការរក្សាចំណាយលើការជួញដូររូបិយប័ណ្ណអន្តរជាតិអោយមានកម្រិតទាបបំផុត ដើម្បីអោយលោកអ្នកអាចបង្កើនការចំនេញលើការជូញដូរជាអតិបរមា។

0_pip_spreads

៣. Leverage រហូតដល់ 400:1

ជាមួយនឹង Login កម្មវិធី MetaTrader 4 ដ៏សាមញ្ញមួយ អ្នកនឹងអាចចូលទៅកាន់គណនីជួញដូរ MT4 របស់អ្នកបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
ជ្រើសរើសការកំណត់ពាក់ព័ន្ធនឹងហានិភ័យជាមួយនឹងឡេវើរេចរហូតដល់400:1។

តាមរយៈការគ្រប់គ្រងហានិភ័យលើរាល់ការកំណត់ អ្នកជូញដូរដែលប្រកបដោយវិជ្ជាជីវៈ អាចស្វែងរកប្រាក់ចំនេញយ៉ាងទៀងទាត់ពីការប្រែប្រួលនៃទីផ្សារ។ ឡេវើរេចគឺជាឧបករណ៍ចុងក្រោយដែលអនុញ្ញាតអោយអ្នកជួញដូរឆ្លាតវៃបង្កើតប្រាក់ចំនេញជានិច្ចលើគណនីរបស់គេ។ អ្នកអាចផ្លាស់ប្តូរឡេវើរេចតាមរយៈការទាក់ទងមកកាន់បុគ្គលិកផ្នែកបំរើសេវាកម្មរបស់យើង។

សេចក្ដីលំអិតនៃផលិតផល Forex

ProductTick SizeAverage SpreadScalping AllowedTP / SL min Level
AUDCAD0.0000127 pointsYes2 points
AUDCHF0.0000126 pointsYes2 points
AUDJPY0.00124 pointsYes2 points
AUDNZD0.0000127 pointsYes2 points
AUDUSD0.0000123 pointsYes2 points
CADCHF0.0000127 pointsYes2 points
CADJPY0.00124 pointsYes2 points
CHFJPY0.00127 pointsYes2 points
EURAUD0.0000128 pointsYes2 points
EURCAD0.0000129 pointsYes2 points
EURCHF0.0000125 pointsYes2 points
EURGBP0.0000124 pointsYes2 points
EURJPY0.00124 pointsYes2 points
EURNZD0.0000131 pointsYes2 points
EURUSD0.0000123 pointsYes2 points
GBPAUD0.0000129 pointsYes2 points
GBPCAD0.0000127 pointsYes2 points
GBPCHF0.0000131 pointsYes2 points
GBPJPY0.00135 pointsYes2 points
GBPNZD0.0000128 pointsYes2 points
GBPUSD0.0000123 pointsYes2 points
NZDJPY0.00124 pointsYes2 points
NZDUSD0.0000124 pointsYes2 points
USDCAD0.0000124 pointsYes2 points
USDCHF0.0000126 pointsYes2 points
USDJPY0.00123 pointsYes2 points
XAGUSD0.00130 pointsYes25 points
XAUUSD0.0127 pointsYes25 points
AUS2000.130 pointsYes0 points
HK500.170 pointsYes0 points
JP2250.1160 pointsYes0 points
NAS1000.120 pointsYes0 points
UK1000.120 pointsYes0 points
SPX5000.0170 pointsYes0 points
UKOil0.00150 pointsYes0 points
USOil0.00139 pointsYes0 points
US300.160 pointsYes0 points